Virus ត្រូវបានគេស្គាល់ថាជាបញ្ហាទាំងឡាយដែលធ្វើរំខាន ឬខូចខាតកុំព្យូទ័ររបស់អ្នក។ ប៉ុន្តែក្នុងពេលប៉ុន្មានឆ្មាំចុងក្រោយនេះ Virusមានភាពកាន់តែគ្រោះថ្នាក់ខ្លាំងឡើង ហើយឧក្រឹត្តជនទាំងនោះ នៅតែបន្តលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ការរុគគួនតាមប្រព័ន្ធខ្សែភ្លើងនេះ ក៏កាន់តែបានបង្ហាញខ្លួនគ្រោះថ្នាក់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។លោកអើរជេនកាពើស្គី (Eugene Kaspersky) អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Kaspersky បាននិយាយថាដោយសារតែមានកុំព្យូទ័រច្រើនឡើងៗភ្ជាប់គ្នាបន្ត បន្ទាប់នៅជុំវិញពិភពលោក គឺធ្វើកើតមានឡើងនូវការគំរាបកំហែងធំៗបំផុតចំនួន៥ ដែលយើងត្រូវប្រឈមមុខ។
- ១. ងងឹតទាំងស្រុង ៖ គឺជាស្ថានភាពដែលកុំព្យូទ័រទាំងអស់ក្នុងបណ្តាញតែមួយ ស្រាប់តែងងឹតភ្លាមៗ។
- ២. ការផ្ទុកហួសកំនត់ ៖ ការកើតឡើងជាច្រើនអនេកមិន ឈប់នៃឯកសារណាមួយក្នុងកុំព្យូទ័ររបស់អ្នក រហូតដល់ធ្វើប្រតិ្តបត្តការណ៍របស់កុំព្យូរទ័រដំណើរការលែងកើត។
- ៣. ក្មេងសម័យកុំព្យូទ័រ ៖ ក្មេងៗសម័យនេះ ធំឡើងជាមួយនឹងការរីកចំរើននៃបច្ចេកវិទ្យា ធ្វើអ្វីគ្រប់យ៉ាងតាមអ៊ីនធើនែត។ បើសិនជាគ្មានការឆ្នោតតាមកុំព្យូទ័រទេ តើអ្នកគិតថាពួកគេនឹងចេញទៅបោះឆ្នោតនៅខាងក្រៅដោយផ្ទាល់ទេ។
- ៤. ការលួចHacking ៖ គឺជាការចូលទៅទាញយកនូវទិន្នន័យឯកសារផ្សេងៗដែលមានសារសំខាន់នៅក្នុងកន្លែងចាំបាច់ ដូចលេខគណនីធនាគារជាដើម។
- ៥. បាត់ភាពឯកជន ៖ ចុងបញ្ចប់គឺបញ្ហានេះឯង ព្រោះថាឯកជនភាពរបស់យើងម្នាក់ៗស្ទើរតែគ្មានទៅហើយ គឺព្រោះតែកម្មវិធីថ្មីដែលអាចតាមដានមើល ស្តាប់រាល់សកម្មភាព ពាក្យសំដី ដូចជាតាមរយៈកាម៉េរ៉ាCCTV ដែលមានភា្ជប់នៅគ្រប់ទីកន្លែងនោះឯង។


