Monday, May 7, 2012

មជ្ឈ​មណ្ឌល​​​បង្កើត​​​​ចរន្ត​អគ្គិសនី​​តាម​​​​កង្ហារខ្យល់​​​នឹង​​​បង្កើន​​សីតុណ្ហភាព10ដង

ថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:០៤

មជ្ឈ​មណ្ឌល​​​បង្កើត​​​​ចរន្ត​អគ្គិសនី​​តាម​​​​កង្ហារខ្យល់​​​នឹង​​​បង្កើន​​សីតុណ្ហភាព10ដង
គេហទំព័របរទេស
មជ្ឈ​មណ្ឌល​​​បង្កើត​​​​ចរន្ត​អគ្គិសនី​​តាម​​​​កង្ហារខ្យល់​​​នឹង​​​បង្កើន​​សីតុណ្ហភាព10ដង

សហរដ្ឋអាមេរិក​​​បាន​​​ប្រកាស​​​អាសន្ន​​ បន្ទាប់​​ពី​ស្រាវ​ជ្រាវ​​ដឹងថា​ ​មជ្ឈ​មណ្ឌល​​​​​កង្ហា​​រខ្យល់​​​បំលែង​ជាចរន្ត​​អគ្គិសនី​បែរជា​​បង្ក​​ឱ្យ ​​ផែន​ដី​​​ឡើង​កម្តៅ​​​​​​​ខ្ពស់​ជាង​​សីតុណ្ហភាពដែល​កើត​​​ឡើង​​ជា​ ប្រក្រតី​​​​ដល់​ទៅ​​១០​ដង ។ ដំណឹងខាង​លើ​​អាច​បង្កើត​​ឱ្យ​មាន​​ការងឿង​ឆ្ងល់​​​ដល់​អ្នក​​​តាម​ដាន​​ ព័ត៌​មាន​​ពី​ការ​​ប្រើ​កម្លាំង​​ខ្យល់​​​​​សម្រាប់​ការ​ផលិត​​​ចរន្ត​ អគ្គិសនីដែល​មាន​ឈ្មោះ​ថា​​ «មិត្ត​​នឹង​​បរិស្ថាន» ព្រោះ​វា​មិន​បញ្ចេញ​​សារធាតុ​ពុល​ដូចនឹង​ថាមពល​​​ដែលបានមក​​​ពី​ធ្យូង​​​ ថ្ម ។​​
​អ្នក​​វិទ្យា​សាស្ត្រ​អាមេរិក​បាន​ប្រកាស​​​​ថា មជ្ឈមណ្ឌល​​​កង្ហា​រខ្យល់​​ធ្វើ​​ឱ្យ​ស្ថានភាព​​អាកាស​ធាតុ​នៅ​លើផែន​ដី​​​​ កាន់​តែ​មាន​​​លក្ខណៈ​​​អាក្រក់​​​ ព្រោះ​​​វា​បង្កើន​កម្តៅ​​​​​នៅ​តំបន់​​ទីប្រជុំ​ជន​​លឿន​ជាង​​ការ​កើន​ កម្តៅ​​​ជា​ប្រក្រតី​ដល់​​១០​ដង ។  ក្នុង​ការ​​ស្រាវ​ជ្រាវ​សីតុណ្ហ​ភាព​​នៅជុំ​វិញ​​​មជ្ឈមណ្ឌល​​​​កង្ហា​​រ​ ខ្យល់​​ដ៏ធំ​បំផុត​​នៅ​​លើ​​ពិភព​លោក​​ចំនួន​៤កន្លែង​ ក្នុង​រដ្ឋតិចសាស់​ សហរដ្ឋអាមេរិក ​​​​អ្នក​​វិទ្យា​​សាស្ត្រ​​​ក្នុង​​មហា​​​វិទ្យា​ល័យ​រដ្ឋ​​ញូវយ៉ក​​​បាន​ ប្រើ​​​​ទិន្នន័យ​​​ពី​ផ្កាយ​​​រណប​រវាង​ពីឆ្នាំ​​២០០៣-​២០១១​ ឃើញ​ថា​​ ​កម្តៅ​​​​បាន​កើន​ឡើង​​០,៧២​​​អង្សា​សេ (0,72oC)​ ក្នុង​​​​អំឡុង​​ពេល​ត្រឹម​​​តែ១០​ឆ្នាំ​ប៉ុណ្ណោះ​ ខណៈ​​ពេលតាំងពីឆ្នាំ​២០១០​​ សីតុណ្ហ​ភាព​​​​ជា​មធ្យម​​​របស់​​ដែនដី​​កើន​ឡើង​​០,៨​   អង្សាសេ ។​
​មាន​ន័យ​​ថា​ ការ​សាងសង់​​​មជ្ឈមណ្ឌល​​​កង្ហា​​​រ​ខ្យល់​​កាន់​តែ​ច្រើនកាល​​ណា​ កា​ន់​តែ​​​មាន​ផល​​​ប៉ះ​ពាល់​​​​ដល់​​សីតុណ្ហ​ភាព​ដែន​ដី​​ក្នុង​រយៈពេល​​ វែង ។​  ការងារស្រាវ​ជ្រាវ​ខាងលើ​​បាន​ចុះ​ផ្សាយ​​នៅ​ក្នុង​​ឯក​សារ​​«ណេជ័រ» ​ដោយ​​បញ្ជាក់​ថា ​បម្រែ​​បម្រួល​​សីតុណ្ហភាព​​​កើត​ឡើង​​ពី​ថាម​ពល​​​នៅឯ​មជ្ឈមណ្ឌល​​​កង្ហា​ ​​រ​ខ្យល់​​​​ ប្រសិន​​បើ​មជ្ឈ​មណ្ឌល​​​​មាន​ទំហំ​​​ធំ​ នឹង​បង្ក​ការ​ប៉ះ​ពាល់​​​​ដល់​​​អាកាស​ធាតុ​យ៉ាង​​​ពិត​ប្រាកដ​ ។
ទោះជាយ៉ាង​ណាក៏ដោយ​ ​អ្នក​ឯក​ទេស​បាន​បញ្ជាក់​​​​ឱ្យ​ដឹងថា  ចាំបាច់​​​ត្រូវ​ស្រាវ​ជ្រាវ​​បន្ថែម​​​ទៀត​ដើម្បី​​​ធ្វើ​ការ​​សន្និដ្ឋាន​ ឱ្យ​ជាក់​ច្បាស់។​​តាម​​ទិន្ឋន័យ​​​គណៈ​​កម្មការ​​​ថាម​ពល​​កង្ហា​​រ​ខ្យល់​ ​នៅ​លើ​ផែន​ដី​បញ្ជាក់​ថា កាលពី​ឆ្នាំមុន​​​មជ្ឈ​មណ្ឌល​​កង្ហា​​​រខ្យល់នៅទូទាំង​ពិភព​លោក​​​​ផលិត​​​ ចរន្ត​បាន​​ដល់​​ទៅ​២៣៨​ជីហ្គា​វ៉ាត់​ កើន​លើស​​ពី​​ឆ្នាំ​២០១០ចំនួន​​២១% និងរំពឹង​ថា​ កម្លាំង​​​ផលិត​​​នឹង​​​កើន​ឡើង​​​​ជិត​៥០០​​ជីហ្គាវ៉ាត់​ ក្នុង​ដំណាច់​ឆ្នាំ​​២០១៦ ៕

No comments:

Post a Comment