Tuesday, May 8, 2012

ការគម្រាម​កំហែង​ធំ​បំផុត​ទាំង៥​របស់​អ៊ីនធើណិត

CyberCrime        Virus ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បញ្ហា​ទាំង​ឡាយ​ដែល​ធ្វើ​រំខាន ឬ​ខូច​ខាត​កុំ​ព្យូទ័រ​របស់​អ្នក។ ប៉ុន្តែ​ក្នុង​ពេល​ប៉ុន្មាន​ឆ្មាំ​ចុង​ក្រោយ​នេះ Virusមាន​ភាព​កាន់​តែ​​គ្រោះ​ថ្នាក់​ខ្លាំង​ឡើង ហើយ​ឧក្រឹត្តជន​ទាំង​នោះ នៅ​តែ​បន្ត​លួច​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក។ ការ​រុគគួនតាម​ប្រព័ន្ធ​ខ្សែ​ភ្លើង​នេះ​ ក៏​កាន់​តែ​បាន​បង្ហាញ​ខ្លួន​គ្រោះ​ថ្នាក់​ឡើងៗពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។
           លោកអើរជេនកាពើស្គី (Eugene Kaspersky) អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Kaspersky បាន​និយាយ​ថា​ដោយ​សារតែ​មាន​កុំ​ព្យូទ័រ​ច្រើនឡើងៗ​ភ្ជាប់​គ្នា​បន្ត​ បន្ទាប់​នៅ​ជុំ​វិញ​ពិភពលោក គឺ​ធ្វើ​កើត​មាន​ឡើង​នូវ​ការ​គំរាបកំហែង​ធំៗបំផុតចំនួន​៥ ដែល​យើង​ត្រូវ​ប្រឈម​មុខ។
  • ១.  ងងឹត​ទាំង​ស្រុង ៖ គឺ​ជា​ស្ថាន​ភាព​ដែល​កុំ​ព្យូទ័រ​ទាំង​អស់​ក្នុង​បណ្តាញ​តែ​មួយ​ ​ស្រាប់​តែ​ងងឹត​ភ្លាមៗ។
  • ២.  ការ​ផ្ទុក​ហួស​កំនត់ ៖ ការ​កើត​ឡើងជាច្រើនអនេកមិន ​ឈប់​​នៃឯកសារ​ណាមួយក្នុង​កុំ​ព្យូទ័ររបស់​អ្នក    រហូត​ដល់​ធ្វើ​ប្រតិ្តបត្តការណ៍​របស់​កុំ​ព្យូរទ័​រ​ដំណើរ​ការ​លែង​កើត។
  • ៣. ក្មេង​សម័យ​កុំ​ព្យូទ័រ ៖ ក្មេងៗ​សម័យ​នេះ​ ធំឡើង​ជាមួយ​នឹង​ការ​រីក​ចំរើន​នៃ​បច្ចេក​វិទ្យា  ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​អ៊ីនធើនែត។  បើសិន​ជា​គ្មាន​ការ​ឆ្នោត​តាម​កុំ​ព្យូទ័រទេ    តើ​អ្នក​គិត​ថា​ពួក​គេ​នឹង​ចេញទៅ​បោះ​ឆ្នោត​នៅ​ខាង​ក្រៅ​ដោយ​ផ្ទាល់​ទេ។
  • ៤. ការលួចHacking ៖ គឺ​ជា​ការ​ចូល​ទៅ​ទាញ​យក​នូវ​ទិន្នន័យ​ឯកសារ​ផ្សេងៗដែល​មាន​សារសំខាន់នៅ​ក្នុង​កន្លែង​ចាំ​បាច់  ​ដូច​លេខ​គណនី​ធនាគារ​ជា​ដើម។
  • ៥. បាត់​ភាព​ឯកជន ៖ ចុង​បញ្ចប់​គឺ​បញ្ហា​នេះឯង   ព្រោះ​ថា​ឯកជន​ភាព​របស់​យើង​ម្នាក់​ៗ​ស្ទើរ​តែ​គ្មាន​ទៅ​ហើយ   គឺ​ព្រោះ​តែ​កម្មវិធី​ថ្មី​​ដែល​អាច​តាមដានមើល   ស្តាប់រាល់​សកម្មភាព ពាក្យ​សំដី​  ដូច​ជា​តាម​រយៈកាម៉េរ៉ាCCTV ដែល​មាន​ភា្ជប់​នៅ​គ្រប់​ទី​កន្លែង​នោះ​ឯង។

Monday, May 7, 2012

មជ្ឈ​មណ្ឌល​​​បង្កើត​​​​ចរន្ត​អគ្គិសនី​​តាម​​​​កង្ហារខ្យល់​​​នឹង​​​បង្កើន​​សីតុណ្ហភាព10ដង

ថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៧:០៤

មជ្ឈ​មណ្ឌល​​​បង្កើត​​​​ចរន្ត​អគ្គិសនី​​តាម​​​​កង្ហារខ្យល់​​​នឹង​​​បង្កើន​​សីតុណ្ហភាព10ដង
គេហទំព័របរទេស
មជ្ឈ​មណ្ឌល​​​បង្កើត​​​​ចរន្ត​អគ្គិសនី​​តាម​​​​កង្ហារខ្យល់​​​នឹង​​​បង្កើន​​សីតុណ្ហភាព10ដង

សហរដ្ឋអាមេរិក​​​បាន​​​ប្រកាស​​​អាសន្ន​​ បន្ទាប់​​ពី​ស្រាវ​ជ្រាវ​​ដឹងថា​ ​មជ្ឈ​មណ្ឌល​​​​​កង្ហា​​រខ្យល់​​​បំលែង​ជាចរន្ត​​អគ្គិសនី​បែរជា​​បង្ក​​ឱ្យ ​​ផែន​ដី​​​ឡើង​កម្តៅ​​​​​​​ខ្ពស់​ជាង​​សីតុណ្ហភាពដែល​កើត​​​ឡើង​​ជា​ ប្រក្រតី​​​​ដល់​ទៅ​​១០​ដង ។ ដំណឹងខាង​លើ​​អាច​បង្កើត​​ឱ្យ​មាន​​ការងឿង​ឆ្ងល់​​​ដល់​អ្នក​​​តាម​ដាន​​ ព័ត៌​មាន​​ពី​ការ​​ប្រើ​កម្លាំង​​ខ្យល់​​​​​សម្រាប់​ការ​ផលិត​​​ចរន្ត​ អគ្គិសនីដែល​មាន​ឈ្មោះ​ថា​​ «មិត្ត​​នឹង​​បរិស្ថាន» ព្រោះ​វា​មិន​បញ្ចេញ​​សារធាតុ​ពុល​ដូចនឹង​ថាមពល​​​ដែលបានមក​​​ពី​ធ្យូង​​​ ថ្ម ។​​
​អ្នក​​វិទ្យា​សាស្ត្រ​អាមេរិក​បាន​ប្រកាស​​​​ថា មជ្ឈមណ្ឌល​​​កង្ហា​រខ្យល់​​ធ្វើ​​ឱ្យ​ស្ថានភាព​​អាកាស​ធាតុ​នៅ​លើផែន​ដី​​​​ កាន់​តែ​មាន​​​លក្ខណៈ​​​អាក្រក់​​​ ព្រោះ​​​វា​បង្កើន​កម្តៅ​​​​​នៅ​តំបន់​​ទីប្រជុំ​ជន​​លឿន​ជាង​​ការ​កើន​ កម្តៅ​​​ជា​ប្រក្រតី​ដល់​​១០​ដង ។  ក្នុង​ការ​​ស្រាវ​ជ្រាវ​សីតុណ្ហ​ភាព​​នៅជុំ​វិញ​​​មជ្ឈមណ្ឌល​​​​កង្ហា​​រ​ ខ្យល់​​ដ៏ធំ​បំផុត​​នៅ​​លើ​​ពិភព​លោក​​ចំនួន​៤កន្លែង​ ក្នុង​រដ្ឋតិចសាស់​ សហរដ្ឋអាមេរិក ​​​​អ្នក​​វិទ្យា​​សាស្ត្រ​​​ក្នុង​​មហា​​​វិទ្យា​ល័យ​រដ្ឋ​​ញូវយ៉ក​​​បាន​ ប្រើ​​​​ទិន្នន័យ​​​ពី​ផ្កាយ​​​រណប​រវាង​ពីឆ្នាំ​​២០០៣-​២០១១​ ឃើញ​ថា​​ ​កម្តៅ​​​​បាន​កើន​ឡើង​​០,៧២​​​អង្សា​សេ (0,72oC)​ ក្នុង​​​​អំឡុង​​ពេល​ត្រឹម​​​តែ១០​ឆ្នាំ​ប៉ុណ្ណោះ​ ខណៈ​​ពេលតាំងពីឆ្នាំ​២០១០​​ សីតុណ្ហ​ភាព​​​​ជា​មធ្យម​​​របស់​​ដែនដី​​កើន​ឡើង​​០,៨​   អង្សាសេ ។​
​មាន​ន័យ​​ថា​ ការ​សាងសង់​​​មជ្ឈមណ្ឌល​​​កង្ហា​​​រ​ខ្យល់​​កាន់​តែ​ច្រើនកាល​​ណា​ កា​ន់​តែ​​​មាន​ផល​​​ប៉ះ​ពាល់​​​​ដល់​​សីតុណ្ហ​ភាព​ដែន​ដី​​ក្នុង​រយៈពេល​​ វែង ។​  ការងារស្រាវ​ជ្រាវ​ខាងលើ​​បាន​ចុះ​ផ្សាយ​​នៅ​ក្នុង​​ឯក​សារ​​«ណេជ័រ» ​ដោយ​​បញ្ជាក់​ថា ​បម្រែ​​បម្រួល​​សីតុណ្ហភាព​​​កើត​ឡើង​​ពី​ថាម​ពល​​​នៅឯ​មជ្ឈមណ្ឌល​​​កង្ហា​ ​​រ​ខ្យល់​​​​ ប្រសិន​​បើ​មជ្ឈ​មណ្ឌល​​​​មាន​ទំហំ​​​ធំ​ នឹង​បង្ក​ការ​ប៉ះ​ពាល់​​​​ដល់​​​អាកាស​ធាតុ​យ៉ាង​​​ពិត​ប្រាកដ​ ។
ទោះជាយ៉ាង​ណាក៏ដោយ​ ​អ្នក​ឯក​ទេស​បាន​បញ្ជាក់​​​​ឱ្យ​ដឹងថា  ចាំបាច់​​​ត្រូវ​ស្រាវ​ជ្រាវ​​បន្ថែម​​​ទៀត​ដើម្បី​​​ធ្វើ​ការ​​សន្និដ្ឋាន​ ឱ្យ​ជាក់​ច្បាស់។​​តាម​​ទិន្ឋន័យ​​​គណៈ​​កម្មការ​​​ថាម​ពល​​កង្ហា​​រ​ខ្យល់​ ​នៅ​លើ​ផែន​ដី​បញ្ជាក់​ថា កាលពី​ឆ្នាំមុន​​​មជ្ឈ​មណ្ឌល​​កង្ហា​​​រខ្យល់នៅទូទាំង​ពិភព​លោក​​​​ផលិត​​​ ចរន្ត​បាន​​ដល់​​ទៅ​២៣៨​ជីហ្គា​វ៉ាត់​ កើន​លើស​​ពី​​ឆ្នាំ​២០១០ចំនួន​​២១% និងរំពឹង​ថា​ កម្លាំង​​​ផលិត​​​នឹង​​​កើន​ឡើង​​​​ជិត​៥០០​​ជីហ្គាវ៉ាត់​ ក្នុង​ដំណាច់​ឆ្នាំ​​២០១៦ ៕

ពេជ្រ​ពណ៌​កុលាបលក់​ក្នុងតម្លៃ​15លានផោន

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:៤៧

ពេជ្រ​ពណ៌​កុលាប
គេហទំព័របរទេស
ពេជ្រ​ពណ៌​កុលាប

ចិញ្ចៀន​ពេជ្រ​ពណ៌កុលាប ឬ​ស៊ី​ជម្ពូ «ដឹក្លាកភីង» ​មាន​ទំហំ៩ការ៉ាត់​ របស់​លោក ហុីវ​ក្វេត​ ក្លាក មហា​សេដ្ឋី​ចិត្ត​សប្បុរស​ធម៌​​​ជនជាតិ អាមេរិក ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ជាង​១៥លាន​ផោន​​ ​នៅ​ឯមជ្ឈ​មណ្ឌល​ដេញ​ថ្លៃ​គ្រីស្ទី ក្នុងទីក្រុង​ញូវ​យ៉ក ដោយ​ចាត់ទុកថា ​ជាតម្លៃ​ខ្ពស់​ជាង​​ការ​ព្យាករដល់ទៅ​២​ដង ។​
​ក្នុង​​​ដំណាក់​ការ​ចុង​ក្រោយ​​នៃ​ជីវិត ​លោក ​ក្លាក បាន​ជ្រើស​រើសយក​ការស្នាក់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ចាស់​ជរា ដោយ​លក់​ភូមិគ្រឹះ​ដ៏​ស្រស់​ស្អាត​​​របស់​ខ្លួនក្នុង​តម្លៃ​២១លាន​ផោន ​យក​ប្រាក់​​ដាក់​បញ្ចូល​ក្នុង​​មូលនិធិមជ្ឈមណ្ឌល​​សប្បុរស​ធម៌៕

មនុស្ស​យន្ត​យក្ស​បង្ហាញ​នៅក្រុង​តូក្យូ

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:៤២
មនុស្ស​យន្ត​យក្ស​បង្ហាញ​នៅក្រុង​តូក្យូ
គេហទំព័របរទេស
មនុស្ស​យន្ត​យក្ស​បង្ហាញ​នៅក្រុង​តូក្យូ

បុរស​ជនជាតិ​​ជប៉ុន​ម្នាក់​នេះ ​កំពុង​ងើយ​មើលមនុស្ស​យន្ត​ «​ហ្គានដាម»កម្ពស់១៨ម៉ែត្រ។​​មនុស្ស​យន្ត«​ហ្គានដាម»នេះ មានទំហំប៉ុន​គ្នា​នឹង​​​មនុស្ស​យន្ត​​ក្នុង​គំនូ​រ​ជីវចល ត្រូវបាន​ដាក់​តាំង​​នៅ​បរិវេណ​ខាងមុខ​ហាង​ទំនិញ​ «ដាយវើ ស៊ី​ធី តូក្យូ ផ្លាហ្សា »​​នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន​ ។
មនុស្ស​​យន្ត​ខាងលើ ចាត់ទុក​ថា ជាមនុស្ស​យន្ត​ដ៏ធំ​បំផុត​ និង​មាន​ទម្ងន់​ធ្ងន់​ ត្រូវ​បាន​ដាក់​តាំង​​បង្ហាញ​នៅ​បរិវេណ​មុខ​ហាង​សម្រាប់​​ទាក់​ទាញ​អតិ​ថិជន ​​ឱ្យ​មាន​ចំណាប់អារម្មណ៍ ៕